អំណាចវាំងថៃត្រូវប្រគល់ស្ថិតនៅក្រោមព្រះមហាក្សត្រវិញ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 3:50 PM | អន្តរជាតិ | 0 | 5860

រដ្ឋសភាថៃ បានយល់ព្រម ទាំងមានទំនុកចិត្តក្នុងការផ្ទេការគ្រប់គ្រងទីភ្នាក់ងារអំណាចមួយចំនួន​របស់រាជវង្សពីរដ្ឋាភិបាលទៅក្រោមព្រះមហាក្សត្រ Maha Vajiralongkorn ដែលសមាជិកផ្សេងៗទៀតនៃពួកយោធាត្រូវបានតែងតាំងនៅថ្ងៃសុក្ររួចរាល់ហើយ។​

ការសម្រេចចិត្តនេះ ចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយមិនបានផ្សព្វផ្សាយជាសាធារណៈនោះទេ ដោយពួកគេបញ្ជាក់ថា ការសម្រេចបន្ទាប់គឺព្រះមហាក្សត្រ ដែលចំណុចនេះបង្ហាញពីឥទ្ធិពល និង តួនាទីក្សត្រនៅក្នុងសង្គមថៃកាន់តែសំខាន់​ចាំបាច់។​

សមាជិកសភាម្នាក់​ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្វីដែលទំនាក់ទំនងទៅនឹងទីភ្នាក់ងារវាំងនោះ គឺការបង្កើតជាក្រុមនិងធ្វើកិច្ចការងារផ្សេងៗរួមគ្នា រួចថ្វាយរបាយការណ៍ទៅកាន់ព្រះមហាក្សត្រ។​ ប្រភពដដែលបន្តថា សាខាជាច្រើនបច្ចុប្បន្នស្ថិតនៅក្រោមនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការពារជាតិ​។​ សមាជិកផ្សេងទៀត នៃសភានីតិបញ្ញត្តិជាតិ​ត្រូវរៀបចំរួចរាល់ហើយ។​

ជុំវិញបញ្ហានេះ រដ្ឋាភិបាលយោធានិង ព្រះបរមរាជវាំងថៃបដិសេធមិនផ្តល់ព័ត៌មានបន្ថែមដល់ទីភ្នាក់ងារព័ត៌មាននានានោះទេ។​

ភ្នាក់ងារឬ អង្គភាពដែលត្រូវផ្លាស់ប្តូរទាំងនោះរួមមាន នាយកដ្ឋានជំរុំជួយព្រះបរមរាជវាំង លេខាធិការដ្ឋាន​មូលដ្ឋានផ្ទាល់របស់ការិយាល័យព្រះមហាក្សត្រ ការិយាល័យព្រះបរមរាជវាំង បញ្ជាការដ្ឋានអង្គរក្សវាំង និង នគរបាលសន្តិសុខ សម្រាប់តុលាការព្រះបរមរាជវាំង៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required