ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទីព្រហស្បតិ៍ បានថ្កោលទោសខ្លាំងលើកូរ៉េខាងជើង ចំពោះការបាញ់សាកល្បងមីស៊ីលនៅពេលថ្មីៗនេះ និង គំរាមដាក់ចេញទណ្ឌកម្មជាថ្មីទៀតប្រឆាំងរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមិនបញ្ជាក់អត្តសញ្ញាណមួយ បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខមានវិមានការលើកូរ៉េខាងជើង ដោយបញ្ជាក់ថា ការបាញ់នុយក្លេអ៊ែរបស់កូរ៉េខាងជើងគឺជាសកម្មភាពផ្ទុយពីច្បាប់ ដែលបានធ្វើឲ្យមានភាពតានតឹងក្នុងតំបន់ និង ប្រឈមបញ្ហាធំទៅថ្ងៃអនាគត។
ក្រុមប្រឹក្សាសន្តិសុខ បានព្រមានថា ស្វែងរកការដាក់សម្ពាធឲ្យសមស្របណាមួយ រួមទាំងការដាក់ទណ្ឌផង ដើម្បីព្រមានចំពោះការបាញ់សាកល្បងអាវុធមីស៊ីល និង នុយក្លេអ៊ែ។
នៅពេលដែលមានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់នោះ ការព្រមព្រៀងពីការដាក់ទណ្ឌអាចនឹងមាននៅពេលឆាប់ៗខាងមុខនោះ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley ថ្លែងថា អាមេរិកបានចាប់ផ្តើមស្វែងរកការដាក់សម្ពាធ និងធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីប្រឆាំងកូរ៉េខាងជើង។
អាមេរិកបានព្រាងសេចក្តីថ្លែងការណ៍ ត្រៀមដាក់ទណ្ឌបន្ទាប់ ពីរុស្ស៊ី ប្រើភាសាការទូតថា ត្រូវស្វែងរកដំណោះស្រាយដោយសន្តិភាព និង សន្តិវិធី។ ទីក្រុងម៉ូស្គូបានរារាំងបំណងដាក់ទណ្ឌកម្មនានាលើកូរ៉េខាងជើង៕