សកម្ម​ជន​បក្ស​កាន់​អំណាច​ប្ដឹង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​តាកែវ

សកម្មជន​បក្ស​កាន់​អំណាច​នៅ​ស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ គ.ជ.ប. ប្រឆាំង​នឹង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ឃុំ​នេះ ដោយ​ចោទ​ថា ក្រុម​សកម្មជន​បក្ស​ប្រឆាំង​បាន​រារាំង​សកម្មភាព​ឃោសនា​របស់​ពួកគេ។

ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ គ.ជ.ប. អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​ព្រៃ​ខ្លា អ្នកស្រី ប៉ិច ឈីម បាន​ចោទ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ អ៊ាត និង​សកម្មជន​ដទៃ​១៥​នាក់​ទៀត​ថា បាន​ធ្វើ​សកម្មភាព​រារាំង​ក្បួន​ដង្ហែ​របស់​អ្នកស្រី កាល​ពី​ម៉ោង ៨:៣០​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​ពាក្យ​បណ្ដឹង​ដដែល​នេះ អ្នកស្រី ប៉ិច ឈីម ប្ដឹង​ទាម​ទារ​ឲ្យ​ផ្ដន្ទា​ទោស​ក្រុម​សកម្មជន​បក្ស​ប្រឆាំង ទាមទារ​សំណង​ខូច​ខាត ២០​លាន​រៀល​ក្នុង​ម្នាក់ៗ ទាមទារ​ឲ្យ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​បញ្ឈប់​ការ​ដង្ហែ​ក្បួន​លើស​ពី​មួយ​ដង​ក្នុង​មួយ​ថ្ងៃ និង​ប្ដឹង​ឲ្យ​លុប​ឈ្មោះ​លោក កែវ អ៊ាត និង​សកម្មជន​ដទៃ​ទៀត ពី​បញ្ជី​បោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ