អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​ឯកភាព​លើ​ការ​ទិញ​អាវុធតម្លៃ​ជិត​១១០​ពាន់​លាន​ដុល្លារ

លោក ត្រាំ (ឆ្វេង​)​និង​រដ្ឋមន្ត្រី​ការបរទេស លោក Rex Tillerson​(រូបភាពពីទីភ្នាក់ងារ​ AFP)

មន្ត្រី​សេតវិមាន​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ក្រុងវ៉ាស៊ីងតោន បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​លក់​សព្វាវុធ​​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​តម្លៃ​ជិត ១១០​ពាន់​លាន​ដុល្លារ អំឡុង​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ទៅ​កាន់​ប្រទេស​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ AFP។

មន្ត្រី​សេតវិមាន​អាមេរិក​និយាយ​ថា កញ្ចប់​បរិក្ខា និង​សេវា​យោធា​នេះ ជួយ​គាំ​ទ្រ​សន្តិសុខ​យូរ​អង្វែង​របស់​អារ៉ាប៊ីសាអ៊ូឌីត និង​តំបន់​ឈូង​សមុទ្រ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​ពី​ប្រទេស​អ៊ីរ៉ង់។

មន្ត្រី​ដដែល​នោះ បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​នេះ​ក៏​នឹង​ជំរុញ​សមត្ថភាព​របស់​ប្រទេសនេះ ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅ​ទូទាំង​តំបន់​ផង​ដែរ ដែល​កាត់​បន្ថយ​បន្ទុក​លើ​កង​ទ័ព​អាមេរិក។

សេតវិមាន​អាមេរិក​និយាយ​ថា លោក ត្រាំ និង​រដ្ឋ​មន្ត្រី​ការបរទេស​ លោក Rex Tillerson នឹង​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​សម្រាប់​កិច្ច​ព្រម​ព្រៀង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ