បុរសអង់គ្លេសម្នាក់ប៉ុនប៉ងបាញ់​សម្លាប់លោក ត្រាំ​

លោក ​ឌូណល ត្រាំ (រូបភាពពី AFP)

បុរសអាយុ១៩ម្នាក់ជាជនជាតិអាមេរិកដើមកំណើតអង់គ្លេសត្រូវសមត្ថកិច្ចអាមេរិកឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះប៉ុនប៉ងបាញ់សម្លាប់លោក ឌូណល ត្រាំ នៅពេលជួបជុំក្នុងយុទ្ធនាការឃោសនា។

នគរបាលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា បុរសដែលប៉ុនប៉ងទាញយកកាំភ្លើងរបស់សមត្ថកិច្ចបាញ់លោក ត្រាំ កាលពីថ្ងៃសៅរ៍នោះគឺឈ្មោះ Michael Sandford។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ការប៉ុនប៉ងបាញ់សម្លាប់នេះធ្វើឡើងនៅក្នុងទីក្រុងឡាសវេហ្គាស ក្នុងរដ្ឋណេវាដា  កាលពីថ្ងៃសៅរ៍ពេលដែលលោក ត្រាំ ជួបអ្នកគាំទ្រក្នុងការពេលឃោសនា។

អ្នកនាំពាក្យការិយាល័យមេធាវីនៅទីក្រុងឡាសវេហ្គាសថ្លែងថា សមត្ថកិច្ចបានបញ្ជូន Michael Sandford ទៅឃុំខ្លួនកាលពីថ្ងៃសៅរ៍ដោយខុសនីតិវិធី។

បុរសរូបនេះ បើសិនជាគេរកឃើញថាមានកំហុសនោះអាចប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់ ២៥០ ០០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ