លោក ត្រាំ ថ្លែងថាអាមេរិកឈប់​​ជួយដោយស្វ័យប្រវត្តិដល់ប្រទេសសមាជិកណាតូ

លោក ដូណាល់ ត្រាំ (រូបភាពពី BBC)

បេក្ខជនជ្រើសតាំងសម្រាប់បោះឆ្នោតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ ថ្លែងថា ពេលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនឹងអាចបោះបង់ការធានាក្នុងការការពារប្រទេសជាមិត្តក្នុងចំណោមប្រទេសសម្ព័ន្ធណាតូ។

ថ្លែងប្រាប់ New York Times លោក ត្រាំ ថ្លែងថាអាមេរិកនឹងជួយការពារតែសម្ព័ន្ធមិត្តពេលគេជួបបញ្ហា ដោយលោកចាត់ទុកថានេះជាការកាតព្វកិច្ច។ ប្រទេសជាសមាជិកអង្គការណាតូបានចុះហត្ថលេខាលើសន្និសញ្ញា ដែលបញ្ជាក់ថា ពួកគេនឹងជួយសមាជិករបស់ខ្លួន ពេលណាដែលមានការវាយប្រហារកើនឡើងនោះ។ នេះបើតាមសារព័ត៌មាន BBC។

ណាតូ(Nato)គឺជាអង្គការសន្និសញ្ញាអាត្លង់ទិចខាងជើង បង្កើតឡើងកាលពីថ្ងៃទី៤ខែមេសាឆ្នាំ១៩៤៩។ អង្គការនេះបង្កើតឡើងដោយប្រទេសនៅអឺរ៉ុបនិងអាមេរិកខាងជើង។ បច្ចុប្បន្នណាតូមាន២៨ប្រទេសជាសមាជិក រួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដាជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ