កម្ពុជាខ្ចីលុយពីប្រទេសចិនជាង២ពាន់លានដុល្លារ ដើម្បីយកមកសង់ផ្លូវនិងស្ពាន 

ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កម្ពុជាបានខ្ចីលុយពីប្រទេសចិនជាង ២ពាន់លានដុល្លារ ដើម្បីយកមកសាងសង់ ស្ពាន និងផ្លូវ។​

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រគល់ និងទទួលសម្ភារបរិក្ខាគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូន ហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃសុក្រនេះ ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា លុយជាង ២លានដុល្លារ ដែលកម្ពុជាខ្ចីពីប្រទេសចិន គឺយកមកជុសជួលស្ពានសេកុង ព្រែកក្ដាមស្ទឹងត្រែង កោះធំ ស្ពានទឹកខ្មៅ ស្ពានជ្រោយចង្វារជាដើម។

លោកមានប្រសាសន៍ថា៖ «ប្រាក់កម្ចី យកមកសាងសង់ផ្លូវ និងស្ពាន មកពីចិនជាង២ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ ជាង២ពាន់លាននេះ ច្រើនជាងគេ គឺមកកសាងមួយផ្លូវបាន ២ពាន់គីឡូម៉ែត ​ស្ពានយើងឃើញ មានស្ពានសេកុង ព្រែកក្ដាមស្ទឹងត្រែង កោះធំ ស្ពានទឹកខ្មៅ ស្ពានជ្រោយចង្វារ»។

ទំនាក់​ទំនង​កម្ពុជា-ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​​ជាង១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែលឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង កម្ចី​ហិរញ្ញវត្ថុ និង​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​ដល់​ទៅ ៤ ២០០​លាន​ដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខ​សង្គម​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ