អ្នកជំនាញអះអាងថាជម្លោះនៅភាគខាងត្បូងហ្វីលីពីននឹងរាលដាលដល់ប្រទេសផ្សេងៗទៀត

វិទ្យាស្ថានសម្រាប់ការវិភាគលើគោលនយោបាយនៃជម្លោះ(IPAC) បានបង្ហាញលទ្ធផលនៃការស្រាវជ្រាវថា បើសិនជាការផ្ទុះអាវុធរវាងរដ្ឋាភិបាល និង ក្រុមបះបោរនៅភាគខាងត្បូងហ្វីលីពីនអូសបន្លាយយូរតទៅទៀតនោះ នឹងនាំឲ្យក្រុមជ្រុលនិយមធ្វើសកម្មភាពគំរាមកំហែងដល់ប្រទេសផ្សេងៗទៀត។​

ផលប៉ះពាល់នៃការអូសបន្លាយជម្លោះប្រដាប់អាវុធនៅភាគខាងត្បូងហ្វីលីពីននោះ នឹងអាចបណ្តាលឲ្យមានការវាយប្រហារនៅទីក្រុងផ្សេងទៀតនៃប្រទេសហ្វីពីលីពីន  ហើយរាលដាលក្រុមបះបោរទាំងនោះវាយប្រហារដល់ប្រទេសជិតខាងទៀតរួមទាំងប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីពួកក្រុមជ្រុលនិយមស្រាប់នោះ។​ នេះបើតាមសារព័ត៌មានChannel News Asia។​

ការសិក្សាបានបង្ហាញថា កាលណាជម្លោះប្រដាប់អាវុធនៅទីនោះកាន់តែអូសបន្លាយយូរនោះ នឹងធ្វើឲ្យក្រុមបះបោរឬ ពួកជ្រុលនិយមនៅអាស៊ីអាគ្នេយ៍ចងសម្ព័ន្ធសហការគ្នា នឹងបង្កើតមេដឹកនាំថ្មីសម្រាប់ធ្វើសកម្មភាពនៅម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ដែលមានការរៀបចំពីពួកក្រុមIS។​​

វិទ្យាស្ថានសម្រាប់ការវិភាគលើគោលនយោបាយនៃជម្លោះលើកឡើងថា បញ្ហាប្រឈមនៅទីក្រុងម៉ារាវី នៅភាគខាងត្បូងហ្វីលីពីន​មិនទាន់បញ្ចប់នៅឡើយទេ ក្រោយពេលដែលក្រុមយោធារដ្ឋាភិបាលប្រកាសថាទទួលបានជ័យជម្នះ។​

ការសិក្សាបានបង្ហាញទៀតថា ក្រុមបះបោរប្រដាប់អាវុធនៅភាគខាងត្បូងហ្វីលីពីន​ បានទទួលលុយឧត្ថម្ភផ្ទាល់ពីក្រុមIS ហើយបានបង្ហាញថា ខ្សែបណ្តាញរបស់ក្រុមនេះ​កំពុងដំណើរពីរស៊ីរីទៅប្រទេសហ្វីលីពីនទៅប្រទេសឥណ្ឌូនេស៊ី និង បណ្តាលប្រទេសមួយចំនួនទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ