គម្រោងពិភាក្សារវាងយោធាកូរ៉េខាងត្បូងនិងខាងជើងបរាជ័យនៅថ្ងៃនេះ​

សំណើរបស់កូរ៉េខាងត្បូងដែលចង់ឲ្យមានការពិភាក្សាជាមួយកូរ៉េខាងជើងផ្នែកយោធានៅថ្ងៃសុក្រនេះ ដើម្បីបន្ថយភាពតានតឹងនោះ ត្រូវបានបរាជ័យបន្ទាប់ពីកូរ៉េខាងជើងមិនបានឆ្លើយតប ធ្វើឲ្យគោលនយោបាយចង់បញ្ចប់ភាពតានតឹងរវាងកូរ៉េទាំងពីររបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាត់បង់ក្តីសង្ឃឹម​។​

កូរ៉េខាងជើងនៅតែរក្សាភាពស្ងៀមស្ងាត់បន្ទាប់ពីកូរ៉េខាងត្បូងស្នើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីចរចាផ្នែកយោធានៅថ្ងៃសុក្រនេះ ជៀសវាងផ្ទុះអាវុធនៅតាមបណ្តោយព្រំដែន។​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានឡើងកាន់តំណែងកាលពីខែឧសភា ហើយបានសន្យាថា នឹងភ្ជាប់ការចរចាជាមួយកូរ៉េខាងជើង ស្របពេលកូរ៉េខាងត្បូងកំពុងរងសម្ពាធពីកូរ៉េខាងជើងដោយសារតែការបាញ់សាកល្បងអាវុធមីស៊ីល និង អាវុធនុយក្លេអ៊ែជាបន្តបន្ទាប់។​

ការស្នើឡើងដើម្បីពិភាក្សានេះគឺបន្ទាប់ពី កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី៤ខែកក្កដា ហើយប្រកាសថា នេះជាបច្ចេកវិទ្យាថ្មីដែលអាចនាំក្បាលគ្រប់នុយក្លេអ៊ែបាញ់ដល់សហរដ្ឋអាមេរិក។​

អ្នកនាំពាក្យក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងលោក​ Moon Sang-gyun​ ថ្លែងថា ការស្នើចរចាផ្នែកយោធានៅព្រឹកថ្ងៃសុក្រនេះមិនអាចដំណើរការបានទេ ដោយសារតែកូរ៉េខាងជើងមិនបានឆ្លើយតប។​ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ