លោក ហ៊ុន សែន ថាកុំស្អី​ឡើងបន្ទោស​រដ្ឋាភិបាលបើ​មើល​កូន​ខ្លួន​ឯង​មិន​បាន

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើដល់ភាគីពាក់ព័ន្ធចូលរូមធ្វើឲ្យវិស័យអប់រំនៅកម្ពុជាបានល្អប្រសើរ ដោយលោកបានលើកឡើងថា កុំស្អីឡើងបន្ទោសរាជរដ្ឋាភិបាល ខណៈបើមើលកូនខ្លួនឯងមិនបានផងនោះ។

ក្នុងពីធីជួបជាមួយសិស្សដែលទទួលនិទ្ទេស A ចំនួន៤០៥នាក់នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបង្កើតសាលារៀន មន្ទីរពេទ្យ ទឹក និងផ្លូវគមនាគមន៍ជូនដល់ប្រជាពលរដ្ឋហើយ ដែលលោកថា ភារកិច្ចបន្តជាតួនាទី របស់ឪពុកម្តាយ និងសិស្សដែលត្រូវបញ្ជូន និងទៅសាលារៀន។

លោកមានប្រសាសន៍ថា អញ្ចឹឥឡូវសាលាមានគ្រប់ទិសទីហើយ វានៅសល់តែបញ្ហាការខិតខំប្រឹងប្រែងហើយមុនបង្អស់ កុំស្អីឡើងបន្ទោសតរដ្ឋាភិបាល ស្អីឡើងបន្ទោសអជ្ញាធរ។ កូនខ្លួនឯងមិនទៅរៀន កូនខ្លួនឯងមិនព្រមទៅរៀន! ក៏មកបន្ទោសរដ្ឋាភិបាល។ ហើយចុះយើងម្នាក់ឯងនេះត្រឹមតែកូន ៥នាក់ ពីរបីនាក់ប្រដៅកូនមិនបានផង មកជេររដ្ឋាភិបាល ដែលមានប្រជាជន១៥លាននាក់ គ្រាន់តែសិស្ស៣លានកន្លះ

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០១៥ លោកសម រង្ស៊ី បានរិះគន់ទៅលើប្រព័ន្ធអប់រំនៅកម្ពុជាដោយថានៅទន់ខ្សោយជាទីបំផុតនិងថា សញ្ញាបត្រនៅកម្ពុជាភាគច្រើនគឺពុំមានតម្លៃ។ បន្ទាប់ពីមានការរិះគន់នេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានឆ្លើយតបទៅវិញថានេះជាការប្រមាថដល់ប្រជាជនគ្រប់រូប និងវិស័យអប់រំនៅកម្ពុជា។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ