យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​អាមេរិក​មួយ​គ្រឿង​ចុះ​ចត​នៅ​កូរ៉េ​​ខាង​ត្បូង​បង្ហាញ​អំណាច​យោធា

យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមួយគ្រឿងបានចុះចតនៅកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដែលជាការបង្ហាញឥទ្ធិពលកងទ័ពរបស់ខ្លួន ដែលអាមេរិកនិយាយថាជាការរំលឹកដល់ក្រុងព្យុងយ៉ាងអំពីសព្វាវុធដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងតំបន់។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានបន្ថែមថា ការសម្រេចចិត្តបែបនេះបានកើតឡើងមួយថ្ងៃក្រោយពីកូរ៉េខាងជើងបានអះអាងថា ខ្លួនទទួលបានជោគជ័យក្នុងការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុកកែតដ៏ខ្លាំងមួយ ដែលកូរ៉េខាងត្បូងថាវាត្រូវបានគេអភិវឌ្ឍឡើង ដើម្បីបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានគ្រាប់មីស៊ីរយៈចម្ងាយឆ្ងាយ។

រូបភាពទូរទស្សន៍បានបង្ហាញនូវយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿន B-1B Lancer ចំនួន២គ្រឿងបានបន្ទាបខ្លួនចុះនៅលើមូលដ្ឋានកងទ័ពអាកាសអាមេរិកនៅអូសាន ស្ថិតនៅចម្ងាយ៦៤គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងសេអ៊ូល។

ទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូងផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងបានហោះត្រឡប់ទៅមូលដ្ឋានកងទ័ពអាកាសអាមេរិក នៅឯកោះហ្គាមវិញហើយ ខណៈមួយគ្រឿងទៀត បានចុះចតនៅមូលដ្ឋានអូសាននោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ