សាលារាជធានីបិទការធ្វើចរាចរផ្លូវជាតិលេខ៥ត្រង់ចំណុចខណ្ឌឬស្សីកែវសប្តាហ៍ក្រោយ

សាលារាជធានីភ្នំពេញ​

សាលារាជធានីភ្នំពេញបានប្រកាសពីការបញ្ចៀស និង​ផ្អាកចរាចរបណ្ដោះអាសន្ននៅលើផ្លូវជាតិលេខ៥ត្រង់ ចំណុចទីលានប្រជាធិបតេយ្យ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្ស៊ីកែវដើម្បីរៀបចំ​ពិធីមួយដែលមាន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចូលរួម។​

សាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ១៩ ខែ តុលា ស្ដីពីការបញ្ចៀសចរាចរ​បណ្ដោះ អាសន្នក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ដោយបញ្ចៀស និង​បិទ​ចរាចរ ជា បណ្ដោះអាសន្ននៅថ្ងៃទី ២៣ ខែ តុលា ដោយចាប់ពីម៉ោង ៧ និង ៣០នាទី រហូតដល់បញ្ចប់កម្មវិធី។

សេចក្ដីជូនដំណឹងដដែលបន្តថាដើម្បីឲ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ព្រមទាំងបញ្ចៀសបានការកក់ស្ទះចរាចរនៅជុំវិញកន្លែងប្រារព្ធពិធី សាលារាជធានីប្រកាសបិទ និង បញ្ចៀស​ចរាចរបណ្ដោះអាសន្ននោះជុំវិញទីលានប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ