តៃវ៉ាន់​នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង​ចុងខែនេះ

ឆ្មាំសមុទ្ររបស់តៃវ៉ាន់បានថ្លែងថា ពួកគេនឹងរៀបចំការធ្វើសមយុទ្ធពីរបៀបជួយសង្រ្គោះនៅជុំវិញទីក្រុងតៃប៉ិក ដែលសមយុទ្ធនេះគ្រោងធ្វើឡើងនៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលមានទាំងកងទ័ពជើងទឹកចូលរួមផង។

ឆ្នាំសមុទ្រតៃវ៉ាន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យម្សិលមិញថា ការធ្វើសមយុទ្ធនេះ ធ្វើនៅកោះ Itu Aba ជាកោះមួយស្ថិតនៅក្នុងកម្រងកោះស្ព្រាតលី ស្ថិតនៅសមុទ្រចិនខាងត្បូង។ ពួកគេថា ការធ្វើសមយុទ្ធនេះ គឺដើម្បីរៀនពីរបៀបនៃការការពារ និងសង្គ្រោះដោយខ្លួនឯង ហើយថា ព័ត៌មានលម្អិតផ្សេងៗនិង ប្រកាសនៅពេលក្រោយ។

សេចក្តីប្រកាសរបស់ឆ្នាំសមុទ្រតៃវ៉ាន់ បានបញ្ជាក់ថា ពេលនេះ កងទ័ពជើងទឹករបស់ខ្លួនកំពុងយាមល្បាតនៅក្បែរៗកោះនោះ។ សេចក្តីប្រកាសនោះបញ្ជាក់ថា ពួកគេមិនបានប្រើកងកម្លាំងទ័ពជើងទឹកក្នុងការជួយសង្គ្រោះការងារមនុស្សធម៌ទៅថ្ងៃអនាគតទេ ទើបមានការពង្រឹងសមត្ថភាពឆ្មាំសមុទ្រនេះ។

ចិន ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រុយណេ សុទ្ធតែអះអាងថា ពួកគេមានចំណែកនៅក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ជាតំបន់សំខាន់ដែលនានាឆ្លងកាត់ក្នុង១ឆ្នាំៗ ទទួលបានទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ