ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ករណី​បើក​រថយន្ត​បំបុក​ក្រុម​មនុស្ស​នៅ​អាល្លឺម៉ង់

នៅ​ថ្ងៃ​នេះ ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បើក​រថយន្ត​​បំបុក​មនុស្ស​នៅ​ផ្សារ​គ្រីស្មាស់ ក្នុង​ទីក្រុង​ប៊ែរឡាំង ដែល​បាន​សម្លាប់​មនុស្ស ១២​នាក់ ខណៈ​ប៉ូលិស​អាល្លឺម៉ង់​កំពុង​តាម​ស្វែង​រក​ជន​វាយ​ប្រហារ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារ​ព័ត៌មាន​ Amaq ដែល​មាន​ទំនាក់ទំនង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ផ្សាយ​ថា ទាហាន​ម្នាក់​របស់​ក្រុម​ខ្លួន បាន​អនុវត្ត​ប្រតិបត្តិការ​នៅ​ទីក្រុង​ប៊ែរឡាំង ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ​នៃ​ប្រទេស​សម្ព័ន្ធ​មិត្ត ប៉ុន្តែ Amaq មិន​បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​ដៃ​ដល់​នោះ​ឡើយ។

ការ​ប្រកាស​ទទួល​ខុស​ត្រូវ​នេះ បាន​កើត​ឡើង​ភ្លាមៗ​ក្រោយ​ពី​ក្រុម​រដ្ឋ​អាជ្ញា​អាល្លឺម៉ង់​និយាយ​ថា ពួកគេមិន​មាន​ភស្តុតាង ហើយ​បាន​ដោះ​លែង​ជន​ស្វែង​រក​សិទ្ធិ​ជ្រក​កោក​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់ ដែល​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​នៅ​ក្នុង​ករណី​នេះ។

ជន​ជាតិ​ប៉ាគីស្ថាន​រូប​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​គេ​រាយការណ៍​ថា បាន​ឃើញ​ជន​រូប​នោះ​លោត​ចេញ​ពី​រថយន្ត​ធុន​ធំ ហើយ​រត់​ភៀស​ខ្លួន​ចេញ​ពី​កន្លែងកើត​ហេតុ។ ប៉ុន្តែ ក្រុម​មន្ត្រី​បាន​បង្ហាញ​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​​ថា តើ​ពួកគេ​ពិត​ជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ពិត​ប្រាកដ​បាន​មែន ឬ​យ៉ាងណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ