ថៃ​និង​ចិន​ជជែក​គ្នា​រឿង​កសាង​រោងចក្រ​ផលិត​បរិក្ខា​រយោធា​នៅ​ថៃ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ថៃនិង​ចិន កំពុង​តែ​ជជែក​គ្នា​អំពី​ការ​កសាង​រោងចក្រ​ផលិត​សម្ភារៈ​សឹក​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​ព្រមាន​ថ្មី​មួយ​ទៀត ទៅ​ដល់​ទំនាក់​ទំនង​រវាង​ចិន និង​សម្ព័ន្ធ​មិត្ត​ដ៏​ចំណាស់​មួយរបស់​អាមេរិក​នៅ​តំបន់​អាស៊ី។

បើ​តាម​ Reuters ទំនាក់​ទំនង​រវាង​ថៃ និង​សហរដ្ឋ​អាមេរិក​ បាន​ជាប់​គាំង​ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៤​មក ដែល​ពួក​យោធា​ថៃ​និយាយ​ថា ជា​ការ​ចាំ​បាច់​ដើម្បី​បញ្ចប់​ចលាចល​រាប់​ខែ ជាពិសេស​បាតុកម្ម​តាម​ដង​ផ្លូវ ដែលនាំ​ទៅ​រក​ការ​បណ្ដេញ​ចេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត។

ចំណែក​អាមេរិក​វិញ និយាយ​ថា ទំនាក់​ទំនង​អាច​វិល​ត្រឡប់​ទៅ​ធម្មតា​វិញ ដរាប​ណា​ប្រជាធិបតេយ្យ​ត្រូវ​បាន​គេ​ស្ដារ​ឡើង​វិញ។ ក្រុម​មេដឹកនាំ​យោធា​ថៃ បាន​សន្យា​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ថៃ​និយាយ​ថា រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ បាន​ប្រាប់​ទៅ​សមភាគី​ចិន​ថា ថៃ​ចាប់​អារម្មណ៍​លើ​ការ​បង្កើត​រោងចក្រ​ជួសជុល និង​ថែ​រក្សា​គ្រឿង​បរិក្ខារ​យោធាដែល​ថៃ​ទិញ​មក​ពី​ប្រទេស​​ចិន។

អ្នក​នាំ​ពាក្យ​ថៃ​បន្ថែម​ថា ថៃ​ក៏​កំពុង​តែ​ជជែក​ជាមួយ​រុស្ស៊ី​អំពី​ការ​កសាង​រោងចក្រ​ផលិតកម្ម​ដូច​គ្នា​នេះ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ