អតីត​មេដឹកនាំ​ទីក្រុង​ហុងកុង​ត្រូវ​តុលាការ​កាត់​ទោស​ដាក់​គុក​២០​ខែ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ

អតីត​មេដឹកនាំ​ទីក្រុង​ហុងកុង លោក Donald Tsang ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ ២០​ខែ បន្ទាប់​ពី​តុលាការ​រក​ឃើញ​ថា លោក​ប្រព្រឹត្ត​ល្មើស​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ អំឡុង​ពេល​លោក​ដឹកនាំ​ទីក្រុង​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

លោក Tsang អាយុ ៧២​ឆ្នាំ បាន​កាន់​តំណែង​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង​អស់​រយៈ​ពេល ៧​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០០៥ ហើយ​លោក​គឺ​ជា​មន្ត្រី​ខ្ពស់​បំផុត​នៅ​ទីក្រុង​មួយ​នេះ ដែល​ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​ទោស។

ការ​កាត់ទោស​នេះ បាន​នាំ​ឲ្យ​អាជីព​របស់​លោក Tsang បាន​ឈានដល់​ទីបញ្ចប់ នៅ​ក្នុង​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​មុន និង​ក្រោយ​ការ​ប្រគល់​ដែនដី​ហុងកុង​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ ហើយ​វា​ក៏​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ការ​ប្រកាន់​ច្បាប់​ដ៏​តឹង​រឹង​នៅ​ទីក្រុង​ហុងកុង បាន​កាត់​ទោស​សូម្បី​តែ​មេដឹកនាំមាន​អំណាច​បំផុត​នៅ​ក្នុង​ទីក្រុង​នេះ។

លោក Tsang ត្រូវ​បាន​គេ​នាំ​ពី​មន្ទីរ​ពេទ្យ​ចូល​ទៅ​តុលាការ​ទាំង​ដៃ​ជាប់​ខ្នោះ បន្ទាប់​ពី​លោក​មាន​បញ្ហា​ផ្លូវ​ដង្ហើម និង​ឈឺ​ដើម​ទ្រូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ