កូរ៉េ​ខាង​ជើង​ស្នើ​​ឲ្យ​ដោះ​លែង​ជន​សង្ស័យ​៣​នាក់​ជាប់​ឃុំ​ក្នុង​ករណី​ឃាតកម្ម​លោក គីម ជុងណាម

ស្ថានទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ជន​សង្ស័យ ៣​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក គីម ជុងណាម នោះ គួរ​ត្រូវ​បាន​ដោះ​លែង​ជា​បន្ទាន់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មា Reuters។

ស្ថានទូត​កូរ៉េ​ខាង​ជើង បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ស្ត្រី​កាន់​លិខិត​ឆ្លង​ដែន​វៀតណាម​ម្នាក់ ស្ត្រី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​បុរស​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ត្រូវ​បានសមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ខ្លួន​ដោយ​គ្មាន​ហេតុ​ផល។

លោក គីម ជុងណាម ដែល​ជា​បង​ប្រុស​ម្ដាយ​ទីទៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាតនៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ទីក្រុង​គួឡាឡំពួរ កាល​ពី​សប្ដាហ៍​មុន អំឡុង​ពេល​លោក​ត្រៀម​ខ្លួន​ឡើង​យន្តហោះ​ហោះ​ហើរ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ។

ប៉ូលិស​ម៉ាឡេស៊ី​និយាយ​ថា មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង និង​បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​របស់​ម៉ាឡេស៊ី ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ដែល​សមត្ថកិច្ច​តាម​រក​ចាប់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ជុំ​វិញ​ឃាតកម្ម​នេះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ