ចិននិង​អាមេរិក​បញ្ជាក់​ឡើង​វិញ​ពី​សារ​សំខាន់​នៃ​ទំនាក់​ទំនង​ទ្វេភាគី

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson​ និង​​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន លោ​ក យ៉ាង ជីឈី បានបញ្ជាក់​ពី​សារ​សំខាន់​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​អំឡុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​សេចក្ដី​ថ្លែងការណ៍​​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​នេះ។

អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​អាមេរិក លោក Mark Toner បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​ទៅ​លើ​តម្រូវការ​ចាំ​បាច់​ក្នុង​ការ​ដោះ​ស្រាយ​ការ​គំរាម​កំហែង​ទៅ​លើ​ស្ថេរភាព​តំបន់ ដែល​បង្ក​ឡើង​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា មន្ត្រី​ជាន់​ខ្ពស់​ទាំង​ពីរ​រូប​របស់​ប្រទេស​ទាំង​ពីរ​នេះ ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ការ​អនុវត្ត​ច្បាប់ និង​បទល្មើស​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ