អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋលក់គ្រឿងសំណង់នៅទីរួមខេត្តក្រចេះ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ រកស៊ីលក់គ្រឿងសំណង់ និងគ្រឿងកំប៉ុង នៅទីរួមខេត្តក្រចេះ ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១៥ម៉ីនដូល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានពីអជ្ញាធរខេត្តក្រចេះបានអោយដឹងថា មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីជាងផ្សារដែកដំបូលផ្ទះ​ ជ្រុះផ្កាភ្លើងមកក្រោម​ បណ្តាលឲ្យឆេះតែម្តង។

យ៉ាងណាក៏ដោយសម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។