អាជ្ញាធរនិងប្រជាពលរដ្ឋពន្លត់ភ្លើងឆេះព្រៃ

អគ្គីភ័យបានឆាបឆេះព្រៃនៅក្រុងពោធិ៍សាត់បណ្តាលឲមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ។ ហេតុការនេះបានកើតឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០១:៣០នាទីរសៀលនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំនុចសាលារៀនអនុវិទ្យាល័យទួលគ្រួស។

ឯកឧត្តម ចាប នាង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹងនាំរថយន្តពន្លត់អគ្គីភ័យចំនួនពីរគ្រឿង និងត្រាក់ទ័ររបស់អ្នកភូមិមួយគ្រឿង មានអាជ្ញាធរក្នុងភូមិ ប៉ូលីស ប៉េអឹម ទារហ៊ាន និងប្រជាពលរដ្ឋ រួមកម្លាំងគ្នាវាយពន្លត់ភ្លើងរហូតដល់រលត់អស់ទាំងស្រុង។

ពុំមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ក៏ប៉ុន្តែភ្លើងបានឆាបឆេះដំណាំរបស់ប្រជាពលរដ្ឋអស់ជាច្រើន និងឆេះជញ្ជាំងផ្ទះបន្តិចបន្តួច។

គួររំលឹកថា កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦កន្លងមកក៏មានហេតុការណ៍បែបនេះកើតឡើងម្តងដែរប៉ុន្តែនៅមិនទាន់រកមូលហេតុឃើញនៅឡើយ។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។