ឥណ្ឌា​សម្រេច​ដាក់​ទោស​ប្រហារ​ជីវិត​ជន​រំលោភ​កុមារី

រូបភាព៖ ការប្រឆាំងនិងការបៀតបៀនផ្លូវភេទនៅប្រទេសឥណ្ឌា

ទីបំផុត​ទៅ រដ្ឋាភិបាល​ឥណ្ឌា​សម្រេច​អនុម័ត​ច្បាប់​ដាក់​ទោស​ប្រហារ​ជីវិត​ជន​រំលោភ​សេពសន្ថវៈ​លើ​កុមារី ដែល​ការ​សម្រេច​នេះ​កើត​ឡើង​ក្រោយ​ពី​កុមារី​វ័យ ៨​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ក្រុម​អន្ធពាល​រំលោភ ហើយ​សម្លាប់។

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយថា នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក នរេន្ទ្រ ម៉ូឌី បាន​កោះ​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​របស់​លោក​ដើម្បី​អនុម័ត​វិធានការ​ថ្មី​នេះ​កាលពី​ថ្ងៃ​ម្សិល​មិញ ក្រោយ​ពី​លោក​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​កំពូល​​ក្រុម​ប្រទេស​ Commonwealth។

ការ​សម្រេច​បែប​នេះ​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​កើត​ឡើង​ដូច​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុម​មហាជន ដែលទាមទារ​ឲ្យ​ដាក់​ទោស​ប្រហារ​ជីវិត​ជន​រំលោភ​សេពសន្ថវៈ​កុមារី និង​ស្ត្រី បន្ទាប់​ពី​ករណី​រំលោភ​សម្លាប់​ដ៏​តក់​ស្លុក​នានា​ បាន​កើត​ឡើង​​នា​ពេល​កន្លង​មក និង​បង្ក​កំហឹង​ក្នុង​ចំណោម​មហាជន​ទូទាំង​ប្រទេស។

បើ​តាម​សេចក្ដី​រាយការណ៍​របស់ AFP បាតុកម្ម​នានា​បាន​ផ្ទុះ​ឡើង​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់​ពី​ករណី​រំលោភ​សម្លាប់​លើ​កុមារី​មូស្លីម​ម្នាក់​ពីសំណាក់​ក្រុម​បុរស​កាន់​សាសនា​ហិណ្ឌូ​នៅ​តំបន់​​ចាម្មូ និង​រដ្ឋ​កាស្មៀរ ដែល​បង្ខំ​ឲ្យ​លោក ម៉ូឌី ត្រូវ​តែ​ចាត់​វិធានការ​បែប​នេះ។

ឥណ្ឌា​មាន​ប្រវ​ត្តិ​អាក្រក់​ខាង​រំលោភ​បូក​ ហើយ​​សម្លាប់​ ដែល​បាន​កើន​ឡើង​ជា​រឿយៗ។ ករណី​រំលោភ​បូក​ ហើយ​សម្លាប់​ដ៏​កក្រើក​មួយ បាន​កើត​ឡើង​ទៅ​លើ​និស្សិត​ស្រី​ម្នាក់​នៅទីក្រុង​ដេលី។ និស្សិត​ស្ត្រី​រូប​នោះ ត្រូវ​ក្រុម​បុរស​អន្ធពាល​រំលោភ​បូក​នៅ​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​កាល​ពី​ឆ្នាំ​២០១២។ ករណី​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​នៅ​ទូទាំង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ