លោក កឹម សុខា៖ គ្រប់បញ្ហាសង្គមមិនមែនដោះស្រាយដោយការគំរាមកំហែងនោះទេ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម​ សុខា (ហ្វេសប៊ុកលោក កឹម សុខា)

មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ហាក់បានផ្ញើសារនយោបាយដោយប្រយោល រំឭក​ដៃគូប្រ​កួ​ត​ឲ្យ​ចាប់​យ​កវប្បធម៌​​អហិង្សា ដើម្បីដោះស្រាយបញ្ហាជាតិ ដោយថា​គ្រប់​ប​​ញ្ហា​សង្គម មិនមែនដោះស្រាយដោយ «ការ​​គំ​រាមកំ​​ហែងនោះទេ»។

កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីទៀត ពីលទ្ធភាពអាចផ្ទុះសង្គ្រាម ដោយថា បើទោះបីភាគី​ម្ខាងទៀ​ត គ្មានអា​វុធក៏​ដោយ។ ការគំរាមម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន នេះ ខណៈ​ក​ម្ពុ​​​​​ជាគ្រោង​នឹងរៀបចំកា​របោះឆ្នោ​តជាតិ​នៅឆ្នាំ​២០១៨ខាងមុខ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា សរសេរលើហ្វេសប៊ុកផ្លូវការ របស់លោកនា​ថ្ងៃទី២២​ខែ​មិថុ​នា​នេះ​ថា មានតែរៀបចំការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្ដិធម៌ទេ ដែលលោកថា ជាដំ​ណោះ​​ស្រាយ​បញ្ហា របស់ប្រទេសជាតិ​បា​ន​យ៉ាងល្អ នាំមកនូវភាពវិជ្ជមាន សម្រាប់សង្គមជាតិ។

លោក កឹម សុខា បញ្ជាក់ថា «ការបោះឆ្នោត គឺជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ជាអ្នកសម្រេចថា អ្ន​កដឹកនាំណា​ មានគុណសម្បត្ដិ ឬ មានគុណវិបត្ដិ និងគោលនយោបាយ របស់គណបក្សណា ល្អ ឬ មិនល្អ។ ​គ្រប់​​បញ្ហាសង្គម មិនមែនដោះស្រាយដោយ ការគំរាមកំហែង បំភិតបំភ័យនោះទេ»។

យ៉ាងណាក៏ដោយ លោក កឹម សុខា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបន្ដ និងពង្រី​កការ​ចូលរួ​មស​ក​ម្មភា​ពនយោបាយ និងចូលរួមការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ដោយលោ​កថា ការស​ម្រេចចិ​ត្តបោះ​ឆ្នោ​​​​​​តជ្រើ​​សរើសមេដឹកនាំ បានផ្សាភ្ជាប់ទៅនឹងការ​កំនត់ជោគវាស​នាអនាគត របស់កូន​ចៅ និង​ប្រទេ​សជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ