យុវជន​ឥណ្ឌូនេស៊ីបើកការប្រជុំធំបំផុតដោះស្រាយភាពជ្រុលនិយម

បណ្តាញយុវជនឥណ្ឌូនេស៊ី នឹងរៀបចំការប្រជុំយុវជនអ្នកកាន់សាសនាឥស្លាម រាប់លាននាក់ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាប្រកាន់ជាតិសាសន៍និយមជ្រុល នាំឲ្យមានបញ្ហាអសន្តិសុខ។​

បច្ចុប្បន្ន​ប្រទេសឥណ្ឌូនេស៊ីកំពុងរងការគំរាមកំហែងកាន់តែកើនឡើងពីពួកក្រុមរដ្ឋឥស្លាម ដែលចាត់ទុកថា ជាក្រុមឥស្លាមនិយមតឹង។​

តាមគម្រោងបណ្តាញយុវជនអ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានសមាជិកប្រមាណ​៥លាននាក់ នឹងរៀបចំប្រជុំទ្រង់ទ្រាយធំបំផុតដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងពីភាពជ្រុលនិយម។ នេះបើតាមសារព័ត៌មាន Channel News Asia។​

ឥណ្ឌូនេស៊ីមានប្រជាជនប្រមាណ២៦០លាននាក់ ជាប្រទេសដែលកាន់សាសនាឥស្លាមច្រើនជាងគេលើពិភពលោក​។​ នៅប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសនេះរងការគំរាមកំហែងកាន់តែខ្លាំងពីពួករដ្ឋឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ