ធនាគារជាតិថា អ្នកដាក់ប្រាក់បញ្ញើកើន ខណៈអ្នកប្រើប្រាស់កម្ចីធ្លាក់ចុះនៅឆមាសទី១

ធនាគារជាតិ​នៃ​កម្ពុជា​(រូបថតពី​ហ្វេស​ប៊ុក​ធនាគារជាតិ)

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​ឧស្សាហកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​កើន​ឡើង​ ១១​ភាគរយ នៅ​ឆមាស​ទី​១​កន្លង​មក​នេះ ខណៈ​ដែល​ចំនួន​អ្នក​ប្រើ​ប្រាស់​កម្ចី​​ហិរញ្ញវត្ថុ បាន​​ធ្លាក់​ចុះ​ទៅ​វិញ។

របាយការណ៍​​មួយ​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បង្ហាញ​ថា ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅ​ក្នុង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ចំនួន ៤.៨​លាន​នាក់​ហើយ​ គិត​ត្រឹម​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៧​នេះ ដោយ​បាន​កើន​ឡើង ១១​ភាគរយ បើធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​ដែល​នេះ បង្ហាញ​ទៀត​ថា ប៉ុន្តែ ចំនួន​អ្នក​ប្រើ​ប្រាស់​កម្ចី​ហិរញ្ញវត្ថុ​​នៅ​ក្នុង​ឧស្សាហកម្ម​​នេះ បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ចំនួន ២.៦​លាន​នាក់ ដោយ​បាន​បាត់​បង់​អស់ ០.១៦​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​កន្លង​មក។

របាយការណ៍​នេះ ក៏​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យ​ប្រវត្តិ មាន​ចំនួន ១៧២២ នៅ​ទូទាំង​ប្រទេស ដោយ​បាន​កើន​ឡើង ១៧.៦​ភាគរយ បើធៀប​ទៅ​នឹង​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ