អ្នកនាំពាក្យ សេតវិមានលោក Sean Spicer លាលែងពីតំណែង

អ្នក​នាំ​ពាក្យ​សេតវិមាន លោក Sean Spicer បាន​លាលែង​ចេញ​ពី​តំណែង​ហើយ​កាល​ពី​ថ្ងៃ​យប់​មិញ​នេះ ចំពេល​មាន​ភាព​រំជើប​រំជួល​នៅ​ក្នុង​រង្វង់​មនុស្ស​ផ្ទៃ​ក្នុង​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ខណៈ​ដែល​រឿង​នេះ​មិន​មែន​ជា​រឿង​ចម្លែក​នោះ ការ​ចាក​ចេញ​របស់​លោក Spicer មាន​លក្ខណៈ​រកាំរកូស និង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ច្របូក​ច្របល់​នៅ​ក្នុង​ក្រុម​ព័ត៌មាន និង​ច្បាប់​របស់​លោក ត្រាំ ចំ​ពេល​ដែល​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទៅ​លើ​ទំនាក់​ទំនង​រវាង​ក្រុម​ឃោសនា​របស់​លោក ត្រាំ និង​ការ​លូក​លាន់​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។

អ្នកស្រី Sarah Sanders ត្រូវ​បាន​តែងតាំង​ជា​អ្នក​នាំ​ពាក្យ​ថ្មី​របស់​សេតវិមាន អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​​កាល​ពី​យប់​មិញ​នេះ។ ចំណែក​លោក Anthony Scaramucci ដែល​ជា​អតីត​អ្នក​ហិរញ្ញវត្ថុ​នៅ​ Wall Street នោះ ត្រូវ​បាន​តែង​តាំង​ជា​មន្ត្រី​ទំនាក់​ទំនង​កំពូល​ថ្មី​នៃ​រដ្ឋបាល​លោក ត្រាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ