នគរបាលខេត្តកំពង់ស្ពឺថាត្រៀមកម្លាំងដើម្បីប្រឆាំងបាតុកម្មខុសច្បាប់

រូបភាពពី គេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

ស្នងការនគរបាលខេត្តកំពង់ស្ពឺ  អះអាងថា  បានត្រៀមកម្លាំងរួចជាស្រេច ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងវិយោគិន ពីសំណាក់ក្រុមកូដកម្ម បាតុកម្ម កុប្បកម្មខុសច្បាប់ និងហិង្សាផ្សេងៗ។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ  កាលពីថ្ងៃទី ១៨ខែកញ្ញា បានឲ្យដឹងថា ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បានអះអាងនៅក្នុងពិធីបិទវគ្គ «ហ្វឹកហាត់ជំនាញអត្តរាគមន៍​ និងការពារកូដកម្ម បាតុកម្ម កុប្បកម្មខុសច្បាប់»  នៅកីឡាដ្ឋានខេត្តថា លោកមានកម្លាំងគ្រប់គ្រាន់ ដើម្បីការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោក សម សាមួន បានបញ្ជាក់ថា​ «នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ត្រៀម​រួច​ជា​ស្រេច​ ព្រោះ​នៅ​ថ្ងៃ​ខាង​មុខ​​យើង​នឹង​មានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ ជ្រើសរើស​តំណាងរាស្ត្រ​ អ​ញ្ចឹ​ង​កម្លាំង​របស់​យើង​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ការពារ​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ វិនិយោគិន​ក្នុង​ខេត្ត​ ព្រោះថា​រាល់ដង​ជា​បទ​ពិសោធន៍​ក្រោយ​ ការ​បោះ​ឆ្នោត​ គឺ​តែងតែមាន​បញ្ហា​អ​ញ្ចេះ​មួយ​អ​ញ្ចុះ​ពីរ»

ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន បានប្រាប់ឲ្យប្រជាពលរដ្ឋ និងអ្នកវិយោគទាំងអស់ ជឿជាក់លើកម្លាំងប្រដាប់អាវុធ ពិសេសគឺកម្លាំងនគរបាលជាតិ គឺថាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារ និងអត្តរាគមន៍នៅពេលមានបញ្ហាផ្សេងៗកើតឡើង ពិសេសពីសំណាក់ក្រុមបាតុកម្ម។

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ