ក្រសួងថាភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសរហូតដល់សប្តាហ៍ក្រោយ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវ​ទៅ​ពលរដ្ឋ​ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ​ចំពោះអាកាសធាតុ ដោយថា រហូតដល់សប្តាហ៍ក្រោយ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។

ក្នុង​សេចក្តីជូនដំណឹងចុះថ្ងៃទី ២០ខែកញ្ញា ក្រសួងបាន​ឲ្យដឹងថា ភ្លឿងធ្លាក់​រហូតដល់ថ្ងៃទី ២៧ខែកញ្ញា ពីបង្គួរទៅច្រើន រាយប៉ាយស្ទើរពេញមួយសប្តាហ៍ ពិសេសនៅតំបន់មាត់សមុទ្រ។

ក្រសួងបញ្ជាក់ថា ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បែបនេះ បណ្ដាល​មកពីកម្ពុជាទទួលរងឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេស។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថា នឹងមានរលកខ្ពស់ៗ ខ្យល់បកខ្លាំង៕

ម៉ាប់ ស៊ុយ [email protected]

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ