ចិនបញ្ឈប់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Skype

ក្រុមហ៊ុន ​Skype អំពុងតែផ្ញើសារដល់អតិថិជន​របស់ខ្លួននៅក្នុងប្រទេសចិន ឲ្យលុបចោលកម្មវិធីរបស់ខ្លួនមួយរយៈសិន ដោយថានេះជាការហាមឃាត់ពីសំណាក់រដ្ឋាភិបាលចិន។​

ការប្រកាសឲ្យលុបចោលកម្មវិធីនេះ បញ្ឈប់មិនឲ្យបន្តប្រើប្រាស់ដោយសារតែរដ្ឋាភិបាលចិនថ្លែងថា បណ្តាញទំនាក់ទំនងសង្គម Skype នេះ ដំណើរការខុសពីច្បាប់នៅក្នុងប្រទេសចិន។

អ្នកគ្រប់គ្រង Skype ជាផ្នែកមួយនៃក្រុមហ៊ុន Microsoft បានថ្លែងប្រាប់សារព័ត៌មាន​ BBC ថា app របស់កម្មវិធីនេះត្រូវលុបចោលជាបណ្តោះអាសន្ន ហើយថាពេលនេះខាងក្រុមហ៊ុន កំពុងតែធ្វើការងារជាមួយរដ្ឋាភិបាលចិនដើម្បីអាចដំណើរការកម្មវិធីនេះឡើងវិញ។​

ក្រុមហ៊ុន ​Microsoft បញ្ជាក់ថា ពួកគេកំពុងតែខិតខំប្រឹងប្រែងក្នុងការផ្តល់ផលប្រយោជន៍ឲ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោក​ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងលើការងារផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ