ឆ្នាំ​២០១៦ ទារកកើតថ្មីនៅចិន​មានចំនួន​១៧,៨៦លាននាក់

មន្ត្រីរដ្ឋាភិបាលចិនថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា គោលនយោបាយអនុញ្ញាតឲ្យប្តីប្រពន្ធ១គូមានកូនបាន២នាក់ គឺទទួលបានផលជោគជ័យល្អសម្រាប់ជាតិ ហើយសម្រាប់ឆ្នាំ​២០១៦ អត្រាកើតថ្មីមានចំនួន​១៧,៨៦លាននាក់។​

លោក Yang Wenzhuang មន្ត្រី​នៅ គណៈកម្មាធិការសុខភាពជាតិ និង ផែនការគ្រួសារ បានថ្លែងថា ចំនួននេះ​កើនឡើង​១,៤លាននាក់ បើប្រៀបធៀបទៅ ចន្លោះឆ្នាំ​២០១១ ដល់​២០១៥។​នេះ បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

លោក ថា ពេលដែល​មានការសិក្សាថា កុមារអាយុក្រោម​៥ឆ្នាំ មានការកើនឡើង​ បង្ហាញថា ផែនការ គ្រួសារមួយមានកូនពីរនាក់ទទួលបានជោគជ័យ។​

ដំបូងឡើយចិន ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋ​ជាង ១ពាន់លាននាក់ មានការបារម្ភពីអត្រាកំណើតប្រជាជនច្រើនពេកទើបដាក់គោលនយោបាយ គ្រួសារមួយមានកូនម្នាក់១ កាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែក្រោយមក ពួកគេខ្វះកម្លាំងពលកម្ម ទើបមានការកែសម្រួល ឲ្យគ្រួសារមួយមានកូនពីរនាក់វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ