ឆ្លងចរន្តអគ្គិសនីឆេះតូបលក់ឥវ៉ាននៅផ្សារកណ្តាល​អស់​ចំនួន​១៧

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:22 AM | សន្ដិសុខ | 0 | 4005

អាជ្ញាធរបានបង្ហាញរបាយការណ៍បឋមថា ការឆ្លងចរន្តអគ្គិសនីបានចេះតូបលក់ឥវ៉ាន់អស់ចំនួន​១៧នៅក្នុងផ្សារកណ្តាល​ដែលស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។​

តាមហ្វេសប៊ុករបស់សាលារាជធានីបានឲ្យដឹងថា នៅម៉ោង​៤និង​៣០នាទីទៀបភ្លឺ ឆ្លងចរន្តអគ្គិសនី​ចេញពីតូបលេខ៤៩ ហើយបណ្តាលឲ្យរាលដាលចេះដល់តូបនៅក្បែរនោះទៀត។​

សាលារាជធានីឲ្យដឹងថា អគ្គីភ័យនេះត្រូវបានក្រុមការងារពន្លត់បានទាំងស្រុកនៅម៉ោង​៥និង៣០នាទី ចំណែករបាយការណ៍លម្អិតការខូចខាត អាជ្ញាធរមិនទាន់បូកសរុបនៅឡើយ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required