វៀតណាម​បានឃាត់ខ្លួន​អ្នកធ្វើយុទ្ធនាការតាមអ៊ិនធើណែតប្រឆាំង​រដ្ឋ

នគរបាលវៀតណាមបានឃាត់ខ្លួនអ្នកដែលធ្វើសកម្មភាព​តាមអ៊ិនធើណែត​ រិះគន់រដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ តាមរយៈអ៊ិនធើណែត ដែលនេះត្រូវបានក្រុមការពារសិទ្ធិមនុស្សបញ្ជាក់ថា ជាផ្នែកមួយនៃការ​បង្ក្រាបលើអ្នករិះគន់​របស់រដ្ឋាភិបាលកុម្មុនីស្តវៀតណាម។​

អ្នកស្រី ​Tran Thi Nga អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅខេត្តភាគខាងជើងរបស់វៀតណាម ដែលនគរបាលចោទថា គេហទំព័ររបស់គាត់ មានការផ្សព្វផ្សាយ យុទ្ធនាការតាមការសរសេរ និង វីឌីអូ បំផុសឲ្យសាធារណជនងើបឡើងប្រឆាំងរដ្ឋាភិបាល។​នេះ​បើតាមការផ្សាយរបស់ Strait Times។

អ្នកសរសេរប្លក់ និង អ្នកមាននិន្នាការប្រឆាំងបង្ហាញ​ជំហរគាំទ្រដល់​អ្នកស្រី Tran Thi Nga ដែលត្រូវបានចាប់ខ្លួននោះ។​

បើទោះបីជាគេមើលឃើញថា វៀតណាម​មានការកែទម្រង់​ ផ្នែកសេដ្ឋកិច្ច បើកទូលាយឲ្យមានការផ្លាស់ប្តូរក្នុងសង្គម​ រួមទាំងបើកសិទ្ធិសេរីភាពដល់អ្នកស្រលាញ់ភេទដូចគ្នា អ្នកកែភេទ ប៉ុន្តែរដ្ឋាភិបាលវៀតណាម​នៅតែរឹតត្បិតសេរីភាពចំពោះអ្នករិះគន់។​

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ មានមូលដ្ឋាននៅទីក្រុងញូយ៉ក អាមេរិក បានបង្ហាញរបាយការណ៍កាលពីចុងឆ្នាំ២០១៥ថា អ្នកទោសនយោបាយ​ជាង​១៣០នាក់ កំពុងជាប់ពន្ធនាគារនៅវៀតណាម​ ដោយសារការរិះគន់​រដ្ឋាភិបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ