សមត្ថកិច្ចបំផ្លាញប្រហិតសាច់មាន់​វិចខ្ចប់ខុសបច្ចេកទេសជិត២តោន

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨​ ម៉ោង 11:23 AM | សុខភាព | 0 | 1911 (នគរបាលជាតិ)

មន្ត្រីកាំកុងត្រូលនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឃាត់រថយន្តដឹកទំនិញគេចពន្ធនាំចូលពីថៃ ហើយក្នុងនោះក៏រកឃើញប្រហិតសាច់មាន់វិចខ្ចប់ខុសបច្ចេកទេសជិត២តោន ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោក។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានដឹងថា កាលពីថ្ងៃម្សិលមិញ សមត្ថកិច្ចបានឃាត់រថយន្តក្រុងរបស់ក្រុមហ៊ុនប្លូបឹស ហើយរកឃើញប្រហិតសាច់មាន់វិចខ្ចប់ខុសបច្ចេកទេសចំនួន​៥៥ការ៉ុង ដែលស្មើនឹងទម្ងន់១៧៦០គីឡូក្រាម។​

ប្រភពដដែលនេះ បញ្ជាក់ថា ប្រហិតសាច់មាន់ដែលវិចខ្ចប់ខុសបច្ចេកទេសទាំងនេះ ត្រូវបានសមត្ថកិច្ចយកទៅដុតបំផ្លាញចោល៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required