មន្ត្រី​អាមេរិក​បញ្ជាក់​ថា បទ​បញ្ជា​លោក ត្រាំ ​មាន​បំណង​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេស​ដើម​វិញ

រដ្ឋ​មន្ត្រី​សន្តិសុខ​ជាតិ​អាមេរិក លោក John Kelly បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា បទ​បញ្ជា​ស្ដី​ពី​បញ្ហា​អន្តោរ​ប្រវេនស៍​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មាន​គោល​បំណង​ចាប់​ខ្លួន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក John Kelly បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ហ្កាតេម៉ាឡា​ថា បទ​បញ្ជា​នោះ ផ្ដោត​ទៅ​លើ​បេសកកម្ម​ស្វែង​រក​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​ជាច្រើន នៅ​តាម​ព្រំដែន​អាមេរិក និង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

លោក Kelly បាន​លើក​ឡើង​ដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អាមេរិក​ចេញ​ផ្សាយ​នូវ​សេចក្ដី​ណែនាំ​ថ្មី​មួយ ដែល​រួម​មាន​ផែនការ​បញ្ជូន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេសកំណើត​របស់​ពួកគេ​វិញ ជា​ពិសេស​ប្រទេស​ម៉ិកស៊ិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ