នគរបាលអង់គ្លេសស្វែងរកអ្នកពាក់ព័ន្ធករណីវាយប្រហារភេរវកម្ម​​

សមត្ថកិច្ចរបស់អង់គ្លេសបាន​ឆ្មក់ចូលផ្ទះជាច្រើនដែលនៅក្បែរផ្លូវ នៅក្នុងក្រុង​ Birmingham នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកបណ្តាញភេរវកម្ម​ដែលបានវាយប្រហារ នៅក្បែរវិមានរដ្ឋសភា កាលពីថ្ងៃពុធម្សិលមិញ។​

យោងតាមសារព័ត៌មាន​ Sky News គឺក្នុងយុទ្ធនាការរបស់សមត្ថកិច្ចនេះ មនុស្សមួយចំនួនត្រូវបានឃាត់ខ្លួន ដើម្បីយកទៅសាកសួរស្វែងរកបណ្តាញនៃក្រុមវាយប្រហារ។​

គនរបាលនៅតំបន់ West Midlands  ផ្តោតលើការស៊ើប ជុំវិញហេតុការណ៍វាយប្រហារ ដោយពួកគេមិនបានពិភាក្សាជូនដំណឹងមុនជុំវិញការឆ្មក់ចូលតាមផ្ទះពលរដ្ឋនេះទេ។​

ក្នុងហេតុការណ៍វាយប្រហារកាលពីម្សិលមិញ នៅជិតសភារបស់អង់គ្លេសគឺ មនុស្សចំនួន​៥នាក់ស្លាប់ រួមទាំងជនវាយប្រហារ  និង មនុស្ស៤០នាក់ផ្សេងទៀត រងរបួសនៅពេលបុរសម្នាក់បើករថយន្តចូលហ្វូងមនុស្ស និង ដកកាំបិតចាក់មនុស្សបន្ថែម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ