ត្រាំ បញ្ចុះបញ្ចូល​ឲ្យសភាគាំទ្រគោលនយោបាយ​សុខភាព

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណល ត្រាំ បានប្រឹងប្រែងក្នុងការចរចាឲ្យសមាជិកសភាបោះឆ្នោតគាំទ្រ គោលនយោបាយថែទាំសុខភាពរបស់លោក ដែលធ្វើកំណែទម្រង់ផ្លាស់ប្តូរគោលនយោបាយរបស់មេដឹកនាំមុន។​

លោក ត្រាំ បានបញ្ចុះបញ្ចូលសមាជិកសភាកាលពីម្សិលមិញ សម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ សម្រេចលើភាពស្របច្បាប់លើគោលនយោបាយថែទាំសុខភាពរបស់លោក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​ AFP។​

គណបក្សសាធារណរដ្ឋ​មានសំឡេងគ្រប់ដណ្តប់លើសលប់នៅក្នុងសភា។ ចំណែកគណបក្សប្រជាធិបតេយ្យ បានទំនាស់ទៅនឹងគម្រោងនេះ។​

ការជួបប្រជុំរបស់លោក ត្រាំ កាលពីម្សិលមិញគឺផ្តោតសំខាន់លើកគោលនយោបាយ​ថែទាំសុខភាពដែលគេហៅថា Trumpcare។

គណបក្សប្រជាធិបតេយ្យជាបក្សមានសំឡេងភាគតិចនៅក្នុងសភា ត្រៀមបោះឆ្នោតប្រឆាំង ចំណែកមេដឹកនាំ​គណបក្សសាធារណរដ្ឋបញ្ចុះបញ្ចូលសមាជិករបស់ខ្លួន​ឲ្យគាំទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ