សមត្ថកិច្ចចាប់ខ្លួ​ន​អតីតប្រធានាធិបតីកូរ៉េខាងត្បូងករណីពុករលួយ

សមត្ថកិច្ចចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកលី មីយ៉ុងបាក់(Lee Myung-bak) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដោយចោទថា ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើពុករលួយពេលដែលកាន់តំណែង។​

លោកលី មីយ៉ុងបាក់ អាយុ៧៦ឆ្នាំ ជាអ្នកជំនួញមួយរូបបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីឆ្នាំ២០០៨ ដល់២០១៣។ លោកកំពុងប្រឈមការចោទប្រកាន់ពាក់ព័ន្ធការទទួលសំណូក ការរំលោភអំពានអំណាច និងការគេចវេសមិនព្រមបង់ពន្ធ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន​AFP។​

​លោកលី មីយ៉ុងបាក់ គឺជាអតីតប្រធានាធិបតីទី៤ហើយដែលនៅរស់រានមានជីវិត ហើយត្រូវតុលាការបញ្ជាឲ្យចាប់ឃុំខ្លួនដោយសារកំហុសក្នុងពេលដឹកនាំ។​

រូបភាពដែលបង្ហាញតាមទូរទស្សន៍មួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងបង្ហាញពីរូបលោកលី មីយ៉ុងបាក់ ពាក់អាវធំពណ៌ខ្មៅ មានក្រវ៉ាត់ក ត្រូវសមត្ថកិច្ចចាប់ដៃអមសងខាងនាំខ្លួនចេញពីផ្ទះ ចូលក្នុងរថយន្ត ហើយរថយន្តនោះក៏បើកចេញដោយមានម៉ូតូកម្លាំងនគរបាលបើកអម។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់ បញ្ជាក់ថា អតីតប្រធានា ធិបតីរូបនេះ ត្រូវនាំយកទៅឃុំខ្លួននៅកន្លែងឃុំឃាំងនៅភាគខាងកើតនៃទីក្រុងសេអ៊ូល។

​លោកលី មីយ៉ុងបាក់ បានសរសេរសេចក្តីថ្លែងការណ៍ដោយផ្ទាល់ដៃថា លោកមិនបន្ទោសអ្នកណាទេក្នុងករណីនេះ ហើយថា លោកមានការស្តាយក្រោយចំពោះហុសទាំងនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ