សហគមន៍​បឹងកក់ដាក់ញ្ញត្តិជាលើកទី៣សុំឲ្យដោះលែងសកម្មជន​ដី​ធ្លី​អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

ក្រុម​សកម្មជន​សហគមន៍​បឹងកក់ បាន​ដាក់​លិខិត​ជា​លើក​ទី​៣ ទៅ​ក្រសួង​យុត្តិធម៌ និង​​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ ដោយ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ដី​ធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ​។

អ្នកស្រី ហួត ច័ន្ទសុវណ្ណ ដែល​ត្រូវ​ជា​បង​ស្រី​របស់​អ្នកស្រី ទេព វន្នី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ប្រជា​សហគមន៍​បឹងកក់ ៧​នាក់ បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​តំណាង​របស់​ពួកគេ នៅ​ចំ​ថ្ងៃ​បុណ្យ​វិសាខបូជា​ខាង​មុខ​នេះ។

អ្នកស្រី ហួត ​ច័ន្ទសុវណ្ណ បន្តថា មន្ត្រីក្រសួងយុត្តិធម៌ និងមន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានទទួលយកញ្ញត្តិដែលពួកគាត់​បាន​ដាក់​នោះ​ហើយ។

តាមអ្នកស្រីហួត ​ច័ន្ទសុវណ្ណ នេះជាលើកទី៣ហើយដែលក្រុមគ្រួសារអ្នកស្រី និង​សកម្មជនសហគមន៍បឹងកក់ដទៃ​ទៀត បាន​ដាក់ញ្ញត្តិ ស្នើសុំឲ្យមានការលើកលែងទោស​អ្នកស្រីទេព វន្នី បន្ទាប់​ពី​សំណើ​សុំ​ពីរ​លើក​កន្លង​មក​នោះ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​នោះ។

អ្នកស្រី ទេព វន្នី ត្រូវអាជ្ញាធរចាប់ខ្លួន​កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅពេលដែលអ្នកស្រី​ចូលរួមធ្វើយុទ្ធនាការ​ថ្ងៃចន្ទពណ៌ខ្មៅ ដែល​ទាមទារ​ឲ្យដោះ​លែង​មន្ត្រីអា​ដ​ហុក ​៤រូប និងមន្ត្រី គ.ជ.ប​ម្នាក់ រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរក និង​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី។

អ្នកស្រី ទេព វន្នីត្រូវបានតុលាការ​កំពូល​​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ២​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​លើ​សន្តិសុខ​​ខណ្ឌ​ដូនពេញ ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ ២០១៣កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ