លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ ហើយចំណុចដែលលោកត្រូវនិយាយនោះគឺបញ្ហាអាវុធនិងទំនាក់ទំនងពាណិជ្ជកម្ម។
ដំណើរទស្សនកិច្ចនេះគឺជាលើកទី៣ហើយរបស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម បន្ទាប់ពីសង្គ្រាមវៀតណាមបានបញ្ចប់នៅឆ្នាំ១៩៧៥។ លោក អូបាម៉ា ទៅបំពេញទស្សនកិច្ច៣ថ្ងៃនៅវៀតណាមដែលនឹងមានការលើកឡើងពីបញ្ហាអាវុធនិងពង្រឹងការធ្វើពាណិជ្ជកម្ម។ នេះបើតាមសារព័ត៌មាន Channel News Asia។
វៀតណាមស្នើឲ្យអាមេរិកឈប់ដាក់ទណ្ឌកម្មលើខ្លួនលើបញ្ហាអាវុធដែលបានដាក់ចេញតាំងពីឆ្នាំ១៩៨៤។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅវៀតណាមលោក អូបាម៉ា នឹងធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីចូលរួមប្រជុំជាមួយប្រទេសG7។ លោក អូបាម៉ា នឹងក្លាយប្រធានាធិបតីទី១ ហើយក្នុងនាមជាប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចនៅហ៊ីរ៉ូស៊ីម៉ាជាតំបន់សង្គ្រាមអាមេរិកវាយប្រហារខ្លាំងក្លាលើជប៉ុនកាលពីសង្គ្រាមលោកទី២៕