សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិជាសកល ត្រូវបានប្រទេសជាច្រើនលើកកម្ពស់និងគាំទ្រ ។
លោក ប៉ាង ងួនទៀង នាយកប្រតិបត្ត VOD ។ ការសរសេរព័ត៌មានផ្នែកសិទ្ធិមនុស្ស និងវិធីសាស្រ្តការពារខ្លួនត្រូវបានលើកយកមកបង្ហាញនៅក្នុងវគ្គបណ្ដុះបណ្ដាលអប់រំដល់ CJs ជាន់ខ្ពស់មកពី ៦ខេត្ត ក្រុងនា ព្រឹមថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៧ នៅភោជនីយដ្ឋាន អ័រគីដេរ រាជធានីភ្នំពេញ។
លោក ប៉ាង ងួនទៀន មានប្រសាសថា ការសរសេព័ត៌មានពីការរំលោភសិទ្ធមនុស្ស បើយើងមិនពិនិត្យឲ្យបានត្រឹមត្រូវថាតើបានរំលោភលើសិទ្ធិណាមួយឲ្យប្រកដទេ ហើយថាតើមានផលប៉ះពាល់ដល់បុគ្គលឯកជនដែរឫអត់ វានឹងអាចមានបញ្ហាមិនខាន ។ លោកថា បញ្ហាជាការប្រឈមនិងគ្រោះថ្នាក់ដោយហេតុផលណាមួយដល់យើងទាំងអស់គ្នាជាអ្នកសារព័ត៌មាន។ លោកបន្តថា ” ខ្ញុំក៏អាចប្រឈមនិបញ្ហាដែរ ” ។
លោកស្រី Van heak lee មន្រ្តីឧត្ដមស្នងកាការពាសិទ្ធិមនុស្សអន្តរជាតិជាន់ខ្ពស់ប្រចាំកម្ពុជា មានប្រសាសន៍ថា ច្បាប់ស្តីពីសិទ្ធិមនុស្ស មានប្រទេសមហាអំណាចជាច្រើនបានចុះនូវសត្យាប័ន្ដទទួលស្គាល់គាំទ្រ និងអនុវត្តតាមច្បាប់នេះ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ភោគ សារៀម