នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាឲ្យពលរដ្ឋ EU រស់នៅក្នុងប្រទេសនេះ​ធម្មតា

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធាសា មេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសន្យាឲ្យប្រជាពលរដ្ឋនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបអាចបន្តរស់នៅក្នុងប្រទេសអង់គ្លេសធម្មតា ក្រោយពេលប្រទេសរៀបចំចាកចេញជាផ្លូវការ ប៉ុន្តែថាតុលាការជាន់ខ្ពស់របស់សហភាពអឺរ៉ុបត្រូវគោរពតាមច្បាប់នៅប្រុចសែល។​

នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រុចសែលនៃប្រទេសប៊ែលហ្សិក លោកស្រី មេ បានប្តេជ្ញាថា នឹងមិនមានចំណាត់ការផ្លូវច្បាប់ក្នុងការតម្រូវឲ្យពលរដ្ឋមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចាកចេញពីប្រទេសអង់គ្លេសនោះទេ។​ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។​

លោកស្រីមេ ថ្លែងថាតួនាទីរបស់អង់គ្លេសពេលបច្ចុប្បន្នក្នុងការផ្តល់តម្លាភាពនិងផលប្រយោជន៍ផ្សេងៗទៀត ផ្តល់ឲ្យពលរដ្ឋសមាជិកសហភាពអឺរ៉ុប ឲ្យបានច្រើនតាមការដែលអាចធ្វើទៅបាន។​

បច្ចុប្បន្នប្រជាជនសហភាពអឺរ៉ុប ដែលកំពុងរស់នៅក្នុងប្រទេសអង់គ្លេសមានប្រមាណ​៣លាននាក់។​ ដំបូងឡើយគេរំពឹងថា ពលរដ្ឋប្រទេសសមាជិក​អឺរ៉ុបផ្សេងៗទៀតនឹងទៅរស់នៅអង់គ្លេសកាន់តែកើនឡើង ប៉ុន្តែកាលពីឆ្នាំមុនប្រជាពលរដ្ឋអង់គ្លេសបានបោះឆ្នោតចាកចេញពីសមាជិករបស់សហភាពអឺរ៉ុបក្នុងចំណោម​២៨ប្រទេសផ្សេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ