មិត្តអតីតប្រធានាធិបតី ​ប៉ាក ឃឿនហេ ជាប់ពន្ធនាគារ៣ឆ្នាំ

មិត្តភ័ក្តិលោកស្រី ​ប៉ាក ឃៀនហេ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង ជាអ្នកដែលរងការចោទថា ធ្វើឲ្យផ្ទុះបញ្ហាឈានដល់ការបណ្តេញលោកស្រី ឃៀនហេ ចេញពីតំណែងដោយសាររឿងអាស្រូវមុខជំនួញប្រើឈ្មោះថ្នាក់ដឹកនាំ​ ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។​

តាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងត្បូងយ៉ុងហាប់ចុះផ្សាយកាលពីថ្ងៃទី២២ថា ខាងតំណាងអយ្យការទាមទារឲ្យតុលាការកាត់ទោសលោកស្រី Choi Soon-sil ជាប់ពន្ធនាគារ៧ឆ្នាំ ដោយចោទថា បានបង្កើតមុខរបរផ្ទាល់ខ្លួន ហើយបានប្រើប្រាស់ឈ្មោះរបស់ប្រធានាធិបតី ព្រមទាំងដាក់សម្ពាធឲ្យសាកលវិទ្យាល័យផ្តល់ការគាំទ្រដល់កូនស្រីរបស់ខ្លួន។ ប៉ុន្តែត្រូវចៅក្រមសម្រេចផ្តន្ទាទោស៣ឆ្នាំ។​​

លោកស្រី Choi ត្រូវបានសមត្ថកិច្ចស៊ើបអង្កេតរយៈពេលវែងមួយ ហើយឈានដល់ការបោះឆ្នោតដកតំណែងលោក ប៉ាក ឃឿនហេ ដោយចោទថា ពាក់ព័ន្ធបង្ខំឲ្យក្រុមហ៊ុន Samsung ផ្តល់លុយរាប់លានដុល្លារ ធ្វើជាមូលនិធិដែលគ្រប់គ្រងដោយលោកស្រី Choi។​

ជុំវិញបញ្ហានេះរដ្ឋអាជ្ញាក៏បានសម្រេចចាប់ខ្លួន​ប្រធានក្រុមហ៊ុន Samsung ជាក្រុមហ៊ុនធំលំដាប់ពិភពលោក​ ដើម្បីបញ្ជូនទៅកាន់តុលាការស្វែងរកដំណោះស្រាយផ្លូវច្បាប់ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ