ចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការជួញដូរអាវុធធុនធ្ងន់ឆ្លងដែនទៅថៃ

បុរស​ម្នាក់ ត្រូវ​បាន​​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​ថ្ងៃមុន នៅ​ក្នុង​​​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធ​ធុន​ធ្ងន់​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​ដដែល​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា បុរស​ឈ្មោះ ជឹម លីន អាយុ ៣៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ឈើទាល ឃុំ​សិរីមានជ័យ ត្រូវ​បាន​កម្លាំង​សន្តិសុខ​មក​ពី​ស្រុក​សំពៅលូន និង​ស្រុក​ម៉ាឡៃ ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​គរបាល​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ។

គេហទំព័រ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ម្នាក់ និង​ជន​សង្ស័យ​ដែល​ស្ថិត​ក្រោម​ការ​តាម​ចាប់​ខ្លួន​ដទៃ​ទៀត ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​អាវុធ​ធុន​ធ្ងន់​​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ បន្ទាប់​ពី​តម្រួត​ថៃ​បាន​ចាប់​ខ្លួន​មនុស្ស ៥​នាក់ ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ