តុលាការថៃគ្រោងប្រកាសសាល​​​​​​​​​​​​​​​​​​​​​​​​ដីកាប្រឆាំងអ្នកស្រី យីងឡាក់ នៅជិតចុងខែសីហា

តុលាការ​កំពូល​ថៃ បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​សីហា ជា​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​សេចក្ដី​សម្រេច​ក្ដី​ប្រឆាំង​នឹង​អតីត​នាយករដ្ឋ​មន្ត្រី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ផែនការ​ស្រូវ​អង្ករ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកស្រី យីងឡាក់ ដែល​ត្រូវ​បាន​ពួក​យោធា​ទម្លាក់​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០១៤​នោះ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ ១០​ឆ្នាំ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា អ្នកស្រី​មាន​ទោស នៅ​ក្នុង​សំណុំ​រឿង​ដែល​កំពុង​ដំណើរការ​ទៅ​អស់​រយៈ​ពេល ១៨​ខែ​មក​ហើយ​នោះ។ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ស្ដាប់​សក្ខីកម្ម។ តុលាការ​ថៃ​និយាយ​ថា អ្នកស្រី យីងឡាក់ អាច​ធ្វើ​ដោះ​បន្ទុក​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា។

អ្នកស្រី យីងឡាក់ និង​បក្ស​ផឿថៃ និយាយ​ថា សំណុំ​រឿង​នេះ​មាន​លក្ខណៈ​នយោបាយ មាន​បំណង​បន្ថយ​ប្រជា​ប្រិយភាព​នៃ​គោល​នយោបាយ​មួយ ដែល​បាន​ជួយ​ក្រុម​លោក ថាក់ស៊ីន ឲ្យ​ទទួល​បាន​ជោគ​ជ័យ​នៅ​រៀង​រាល់​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។ បង​ប្រុស​អ្នក​ស្រី យីងឡាក់ លោក ថាក់ស៊ីន គឺ​ជា​អ្នក​​ដាក់​ចេញ​គោល​នយោបាយ​ស្រូវ​អង្ករ​ដំបូង​គេ មុន​នឹង​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​អំណាច​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​២០០៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ