បុគ្គលិកអាកាសចរណ៍ពីរនាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះថា ធ្លាក់យន្តហោះនៅសៀមរាប

មនុស្ស​ ២នាក់ ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ថា មាន​យន្តហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ក្នុង​ខេត្ត​នេះ។

​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​សៀមរាប បានរៀប​រាប់​ថា យុវជន ផាវ សុជុំ អាយុ ២៣​ឆ្នាំ ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Badet Panha Ratanakនិង​យុវតី ពន្លឺ លាភា ដែល​សុទ្ធ​តែ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky Angkor Air ផង​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ បន្ទាប់​ពី​ពួកគេ​បាន​បង្ហោះ​ព័ត៌មានថា យន្តហោះ​បាន​ឈប់​ទាំង​ស្រុង​ និង​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​សៀមរាប។

ចំណែក​អ្នក​នាំ​ពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា ត្រូវ​បានដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មិន​មាន​​យន្តហោះ​​ធ្លាក់​ដូច​ដែល​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ