ភូមាថាប្រមុខអង្គការសហប្រជាជាតិនឹងចូលរួមការចរចាសន្តិភាព

(រូបភាពពី Reuters)

ក្រុមមន្ត្រីនិងក្រុមបះបោរភូមាបាននិយាយកាលពីថ្ងៃម្សិលមិញថា ប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន នឹងចូលរួមសន្និសីទសន្តិភាពដ៏សំខាន់មួយនៅក្នុងប្រទេសភូមានៅក្នុងខែនេះ ដែលនឹងជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

AFP បានផ្សាយថាជម្លោះជនជាតិភាគតិចជាច្រើនកំពុងតែបន្តកើតមាននៅតាមព្រំដែនភូមា ដែលធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងពង្រីកសេដ្ឋកិច្ចរបស់ប្រទេស ក្រោយការបញ្ចប់ទៅនៃរបបគ្រប់គ្រងយោធា។

លោកស្រី ស៊ូជី បានបង្កើតគោលនយោបាយសន្តិភាពនៅក្នុងរដ្ឋាភិបាលស៊ីវិលថ្មីរបស់លោកស្រី។

លោក Zaw Htay អគ្គនាយករងនៃខុទ្ទកាល័យប្រធានាធិបតីបាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន នឹងមានវត្តមាន។

ចំណែកលោក Saw Kwe Htoo Win តំណាងមកពីសហព័ន្ធជាតិជនជាតិការ៉ែនដែលជាក្រុមឧទ្ទាមធំបំផុតនៅភូមាបានបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិនឹងចូលរួមថ្លែងសុន្ទរកថា ប៉ុន្តែលោកពុំទាន់ដឹងពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ។

វត្តមានលោក បាន គីមូន នឹងជួយប្រមូលផ្ដុំការគាំទ្រពីអន្តរជាតិទៅដល់កិច្ចខិតខំប្រឹងប្រែងជំរុញសន្តិភាពរបស់លោកស្រី ស៊ូជី។ ក្រុមឧទ្ទាមមួយចំនួន ដែលបានប្រយុទ្ធនឹងកងទ័ពជាតិអស់ច្រើនទសវត្សរ៍មកហើយនោះ បានចុះហត្ថលេខាលើបទឈប់បាញ់រួចហើយ ប៉ុន្តែបទឈប់បាញ់ទាំងនោះផុយស្រួយ។ ចំណែកក្រុមដទៃទៀត បានបដិសេធចុះហត្ថលេខាលើបទឈប់បាញ់ ហើយពួកគេនៅតែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងយោធារដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ