ក្រុមហ៊ុនភេសជ្ជៈល្បីឈ្មោះ៧ប្រភេទនៅសិង្ហបុរីប្តេជ្ញាបន្ថយជាតិស្ករ

ក្រុមហ៊ុនផលិតភេសជ្ជៈ​ល្បីឈ្មោះ ចំនួន​៧ប្រភេទ បានយល់ព្រមក្នុងការធ្វើឲ្យបានចំពោះការកាត់បន្ថយជាតិស្ករ លើផលិតផលពួកគេឲ្យបាន​១២ភាគរយមុនឆ្នាំ២០២០ តាមការទាមទាររបស់ក្រសួងសុខាភិបាលនៃប្រទេសនេះ ដើម្បីការពារជំងឺទឹកនោមផ្អែម។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ ឲ្យដឹងថាភេសជ្ជៈទាំង៧ប្រភេទនោះរួមមាន​ Coca-Cola, F&N Foods, Malaysia Dairy Industries, Nestle, PepsiCo, Pokka និង​ Yeo Hiap Seng។​ ក្រុមហ៊ុនទាំងនេះ កំពុងលក់ដាច់បានច្រើននៅសិង្ហបុរី។

តាមគម្រោងក្រុមហ៊ុនផលិតភេសជ្ជៈទាំងនេះនិង បន្ថយចំនួនស្ករសរុបប្រមាណ​ ៣០០ ០០០ គីឡូក្រាម ក្នុង១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ