រដ្ឋាភិបាល​យោធា​ថៃ​ថា Google យល់​ព្រម​លុប​ចោល​ខ្លឹមសារ​ជេរ​ប្រមាថស្តេច

រដ្ឋាភិបាលយោធាថៃ បានជួបជាមួយតំណាងមកពីក្រុមហ៊ុន Google ចំពេលមានអំពាវនាវកាន់តែខ្លាំងពីក្រុមរាជានិយមថៃ ឲ្យនាំខ្លួនអ្នកជេរប្រមាថរាជវង្សថៃមកកាត់ទោស ខណៈជនជាតិថៃច្រើនមើលឃើញពីភាពមិនច្បាស់លាស់អំពីអនាគត ក្រោយការសោយទិវង្គតព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ។ នេះដោយយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

Reuters បន្តថា ការសោយទិវង្គតរបស់ក្សត្រ ភូមិបុល កាលពីថ្ងៃទី១៣ ខែតុលានេះ បានទាញប្រជាជនថៃទូទាំងប្រទេសឲ្យកាន់ទុក្ខ។ វាក៏នាំទៅកំណើននៃក្រុមជ្រុលនិយម ដែលនិយាយថា ពួកគេនឹងដាក់ទោសនរណាម្នាក់ដែលពួកគេយល់ថា បានជេរប្រមាថរាជវង្ស។

Reuters បានដកស្រង់សម្ដីឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាជិន ជុនតុង ដែលបានថ្លែងថា លោកបានជួបជាមួយតំណាងក្រុមហ៊ុន Google នៅទីក្រុងបាងកក កាលពីថ្ងៃសុក្រកន្លងមកនេះ។ លោកបន្តថា ក្រុមហ៊ុន Google បានបញ្ជាក់ក្នុងជំនួបនោះថា គេនឹងបន្តជួយរដ្ឋាភិបាលថៃ លុបចោលខ្លឹមសារពី YouTube ដែលមានលក្ខណៈជេរប្រមាថ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ