លោក ស៊ាន ប៉េងសែ អ្នកជំនាញផែនទីទទួលមរណភាព

ប្រធានគណៈកម្មាធិការព្រំដែន​កម្ពុជា ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង ហើយតែងតែចេញមុខរិះគន់ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាមនោះ បានទទួលមរណភាពកាលពីថ្ងៃអង្គារម្សិលមិញ។

តាមសាររំលែកទុក្ខរបស់សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានឲ្យដឹងថា លោក ស៊ាន ប៉េងសែ បានទទួលមរណ​ភាព​ កាល​ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ទៀបភ្លឺ ដោយរោគាពាធ នៅ​មន្ទីរ​ពេទ្យ ទីក្រុងប៉ារីស ប្រទេសបារំាង ក្នុងជន្មាយុ៨២ឆ្នាំ។

លោក ស៊ាន ប៉េងសែ តែងតែបកស្រាយពីការកំណត់របស់បារាំងលើព្រំដែនកម្ពុជា និង វៀតណាម។​ លោក ក៏ជាអ្នកដែលចោទប្រកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ថា ធ្វើឲ្យបាត់បង់ទឹកដី និងដែនកោះមួយចំនួនរួមទាំងកោះត្រល់ទៅវៀតណាម​ ប៉ុន្តែរាល់ការចោទប្រកាន់ទាំងនោះតែងតែត្រូវបានច្រានចោលពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ