របាយការណ៍៖ ការរំលោភបំពានកម្មករថយចុះតែបញ្ហាសុវត្ថិភាពនិងសុខភាពនៅតែប្រឈម

លោក ហ៊ុន សែន កំពុងបរិភោគអាហារខ្ចប់ថង់ប្លាស្ទីកជាមួយកម្មករិនី (FB: Kosal Chum)

គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ រកឃើញថា កម្មករក្នុងវិស័​យកា​ត់ដេ​​​រ​ នៅតែ​ ប្រ​​​ឈមនឹងបញ្ហា​សុវត្ថិភា​ព បញ្ហាសុខភាព ក្នុងលក្ខខណ្ឌការងារ បើ​ទោះបី​ជាកា​ររំ​លោភបំពានមានការថយចុះក៏ដោយ ។

តាមរបាយការណ៍ បញ្ហាចំបងៗទំាង២១ទាក់ទិននឹងច្បាប់ការងារ ដែលគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា បានចុះស្រាវជ្រាវរយៈពេល១ឆ្នាំ​មកនេះ រក​ឃើ​​​ញ​ថា ការប្រើកម្លាំង​ព​ល​ក​ម្មកុមារបា​នធ្លាក់ចុះពី៧៤ករណី ម​កត្រឹម៤ករណី និងថាការរំលោភបំពានបានថយចុះ​ពី​២​​​៨​​១​ មក​​១៩៧ ពោលគឺធ្លាក់ចុះ៨៤ករណី។

បើតាមរបាយការណ៍ បញ្ហាចំបងៗចំនួន២១នោះ មានការបើកប្រាក់ឈ្នួលមិនគ្រប់ បង្ខំឲ្យកម្មករថែមម៉ោង មិនឲ្យច្បាប់ឈប់​ពេលឈឺ ឬសម្រា​​កពេល​សម្រាលកូន រើសអើងសហ​ជីព និងការប្រើកម្លាំងកុមារជាដើម។

របាយការណ៍បង្ហាញទៀតថា ភាពរីកចម្រើនមួយទៀតគួឲ្យកត់សម្គាល់ក្នុងវិស័យកាត់ដេរ គឺការបណ្តុះបណ្តាលកម្មករ និយោ​ជិតក្នុ​ង​​​កា​​រជ​​ម្លៀសបន្ទាន់ កើនឡើង១៧% ការបើកច្រកទ្វារចេញ មិនចាក់សោទ្វារក្នុងម៉ោងធ្វើ​ការ កើនឡើ​ង១៣% ដែល ​គ​ម្រោ​ង​រោ​ងចក្រកាន់តែប្រសើរ ចាត់ទុកថាបញ្ហាទាំងពីរនេះ​មានសារៈសំខាន់ ​ក្នុងការបង្កើនសុវត្ថិភាពដល់កម្មករ និ​​យោ​​ជិតក្នុ​ងករណីសង្គ្រោះបន្ទាន់។

ប៉ុន្តែ គម្រោងរោងចក្រកាន់តែប្រសើរ បានរកឃើញដែរថា បញ្ហាផ្សេងៗទៀតនៅជុំវិញសុវត្ថិភាព និងសុខភាពការងារ នៅតែជា​បញ្ហា​ប្រ​ឈមក្នុងវិស័យនេះ។ របាយការណ៍បញ្ជាក់ថា «លទ្ធផលទាំងនេះ ដែលរោងចក្រមិនអាចធ្វើបាន ឬមិនចង់ធ្វើ ដោយត្រូវ​ចំណា​យ​ច្រើនទៅលើធនធាន ដូចជាប្រើប្រាស់ឧបការណ៍ភ្លើងបំភ្លឺ ប្រព័ន្ធខ្យល់ចេញចូល ជាដើម ហើយបញ្ហាមួយទៀត​ដោយ​សារ​រោង​ចក្រទាំងនោះ ​មិ​នទាន់មាននិតិវិធី និងគោលការរណ៍ច្បា​ស់លាស់»។

បើ​តា​មរបាយការណ៍ ការចុះស្រាវជ្រាវប្រមូលទិន្ន័យនេះ ធ្វើឡើងចាប់ពីថ្ងៃទី១ឧសភាឆ្នាំ២០១៦ ដល់ថ្ងៃទី៣០មេ​សាឆ្នាំ២​០១​៧​ លើរោចក្រជិត៤០០(៣៩៥)។

ប្រធា​នសហភាពការងារកម្ពុជាលោក អាត់ ធន់ និយាយថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំង​ការពិតដល់កម្មក​រធ្វើការនៅក្នុងរោ​ង​​ច​​ក្រ​​ទូ​ទាំ​ងប្រទេសទេ ដោយថា នៅកម្ពុជាមានរោងចក្រជាង១០០០ ចំណែកឯការចុះ​ប្រមូលទិន្ន័យ របស់គម្រោងរោ​ចក្រកា​ន់​​តែប្រ​សើរ បាន​ផ្តោតលើ​តែទៅលើ​៤០០​រោងចក្រប៉ុណ្ណោះ។

លោកថា៖ «វាមានការប្រសើរខ្លះ ចំពោះរោងចក្រដែលបានចុះត្រួតពិនិត្យ។ ប៉ុន្តែចំពោះសេរីភាពសហជីព វានៅតែជាបញ្ហា​ទេ​ព្រោះ​​​យើងមើលទៅតាំងពីច្បាប់សហជីពកើតឡើងមក សេរីភាពសហជីព វាកាន់តែរឹតបណ្តឹងលក្ខខណ្ឌស្មុកស្មាញ ដែលធ្វើ​ឲ្យ​​​កម្ម​ក​​រហ្នឹងគាត់មានការលំបាកធ្វើការតវ៉ា ឬរកតំណាងដើម្បីជួយដោះស្រាយគាត់»។​

ក្រសួងការងារបានឲ្យដឹងថា កម្មករដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរទូទាំងប្រទេសមានចន្លោះពី៧០ម៉ឺនទៅ៨០ម៉ឺននាក់។

យ៉ាងណាក៏ដោយរបាយការណ៍បានដកស្រង់សម្តីប្រធានគម្រោងរោងចក្រកាន់តែប្រសើរ លោក ស្រី អិស្តើរ ហើមិនស៍ មក​ចុះ​ផ្សាយថា នឹងបន្តខិតខំប្រឹងប្រែងការងាររបស់ខ្លួន ជាមួយរាជរដ្ឋាភិបាល​ សមាគមរោងចក្រកា​ត់ដេរនៅកម្ពុជានិង​សហជី​ព​​ដើ​​ម្បី​ធ្វើ​​ឲ្យ​លក្ខខណ្ឌការងារកាន់តែប្រសើសម្រាប់កម្មករនិយជិតនៅកម្ពុជា ក៏ដូច​ជា​បង្កើតនូ​វសក្តានុពល​សម្រាប់វិស័យ​កាត់​ដេរ​​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ