តុលាការកាត់ទោសបុរសដែលជាប់ចោទគំរាមសម្លាប់លោក សុខ ទូច ដាក់គុក១៨ខែ

ប្រធាន​ក្រុមស្រាវជ្រាវកិច្ចការព្រំដែនរបស់រដ្ឋាភិបាលនៅរាជបណ្ឌិត្យសភាកម្ពុជា សុខ ទូច

តុលាការបានសម្រេចកាត់ទោសបុរសម្នាក់ដាក់ពន្ធនាគារយៈពេលមួយឆ្នាំកន្លះដោយចោទថាបានគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភាកម្ពុជា។

លោក​ ផង់​ សីហា (រូបភាពពី នគរបាលជាតិ)
លោក​ ផង់​ សីហា (រូបភាពពី នគរបាលជាតិ)

យោងតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចកាលពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ម្សិលមិញគឺបុរស​ឈ្មោះ​ ផង់ សីហា អាយុ​២៧​ឆ្នាំត្រូវ​បាន​ចៅក្រម​ជំនុំជម្រះ​​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល១៨ខែ​តែ​អនុវត្ត​ទោស​ត្រឹម​៦ខែ​និង​ពិន័យ​មួយ​លាន​រៀល​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​តាម​មាត្រា​២៣៣នៃក្រម​ព្រហ្មទណ្ឌ​។

​លោក​ ផង់​ សីហា​ ដែលមាន​ស្រុកកំណើត ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវបាន​នគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ​ឃាត់ខ្លួនកាលពី​​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​បុរសរូបនេះបាន​ឆ្លងដែន​ពី​ប្រទេស​ថៃចូលក្នុង​ទឹកដី​កម្ពុជាវិញ។​

ក្រោយការចាប់ខ្លួនបុរសរូបនេះលោក សុខ ទូច បានអះអាងថាលោកមិនបានប្តឹងឲ្យសមត្ថកិច្ចចាប់ជន​ដែល​ជាប់ចោទថា គំរាមសម្លាប់រូបលោកនេះទេ។

បើតាមសាលក្រមបុរសរូបនេះនឹង​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃ​ទី​៧​ ខែ​មីនា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​។

នៅពេលទាក់ទងទៅកាន់លោក សុខ ទូច អ្នកទទួលទូរសព្ទបានអះអាងថាលោកបណ្ឌិតមិនអាចនិយាយបានទេដោយសារមានបញ្ហាសុខភាព។

ប៉ុន្តែក្រោយមកនៅលើហ្វេសប៊ុករបស់លោក សុខ ទូច បានសរសេរថា “ចំពោះ​ការ​កាត់​​ទោសជនម្នាក់ដែលគម្រាមសម្លាប់រូបខ្ញុំគឺជានិតិវិធីរបស់តុលាការរូបខ្ញុំមិនបានប្តឹងគាត់នោះទេទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ប៉ុន្តែក្រោយការកាត់ទោសប្រសិនមានការស្នើសុំពីក្រុមគ្រួសារខ្ញុំនឹងពិនិត្យលទ្ធភាព!”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ